គណៈអភិបាលនៃខេត្តទាំង២ (ខេត្តបាត់ដំបង និងខេត្តស្រះកែវ) ចុះហត្ថលេខានៅលើកំណត់ហេតុ កិច្ចប្រជុំ រវាងគណៈកម្មការព្រំដែនថៃ-កម្ពុជា ថ្នាក់ មូលដ្ឋាន លើកទី២ ប្រចាំឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីកិច្ចប្រជុំពិភាក្សានៃក្រុមលេខាធិការដ្ឋានស្តីពីកិច្ចការព្រំដែន(កម្ពុជា-ថៃ)ថ្នាក់មូលដ្ឋាន លើកទី២ប្រចាំឆ្នាំ២០១៩ រវាងខេត្តស្រះកែវ (ថៃ) និង ខេត្តបាត់ដំបង (កម្ពុជា) បានជួបប្រជុំពិភាក្សាដោយយកកំណត់នៃហេតុកិច្ចប្រជុំRBC-27 ធ្វើជាគោលសំរាប់ផ្តោតការពិភាក្សារកចំណុចឯកភាពពីខ្លឹមសាររួមដែលបានពិភាក្សារួចហើយរវាងភាគីទាំង២(ខេត្តបាត់ដំបង និង ខេត្តស្រះកែវ)កាលពីថ្ងៃ ទី១២ខែកញ្ញាម្សឹលម៉ិញនេះ។
 
       ហើយនៅព្រឹកថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៩ នេះក្រុមការងារបានបន្តនូវកិច្ចប្រជុំរបស់ខ្លួនដើម្បី ដើម្បីអានផ្ទៀងផ្ទាត់នូវខ្លឹមសារលើកំណត់ហេតុនៃកិច្ចប្រជុំនិងបង្ហាញពីលទ្ធផលការងារក្ន្ងកិច្ចប្រជុំរបស់ខ្លួន ដើម្បីចុះហត្ថកេខារួមគ្នាមួយលើឯកសារទាំ
ង២ភាសារ(ជាភាសាខ្មែរ និងភាសាថៃ) ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ”ស្តេសិនវ័ន្ត” ស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ។

       កិច្ចចុះហត្ថលេខានលើកំណត់ហេតុកិច្ចប្រជុំរវាងគណៈកម្មការព្រំដែន ថៃ-កម្ពុជា ថ្នាក់មូលដ្ឋានលើកទី២ ប្រចាំឆ្នាំ២០១៩ រវាង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ និង ខេត្តបាត់ដំបង ព្រះរាជាណា ចក្រកម្ពុជាក្រោមអធិបតីភាពពីសហប្រធានរួមនៃភាគីទាំង២។ (ភាគីកម្ពុជា) ឯកឧត្តម ហឿង សុ គន្ធ អភិបាលរងខេត្តបាត់ដំបង។ឯខាង(ខាងភាគីថៃ) លោក ស៊ិរិស័ក សិរិម័ងខៈឡា នាយករដ្ឋបាលសាលាខេត្ត ជាតំណាងអភិបាលខេត្តស្រះកែវ។

       នៅក្នុងកិច្ចពិធីសារ នៃ ការចុះហត្ថលេខានេះបាន គឺបានផ្តោតនូវចំណុចខ្លឹមសារគោលសំខាន់ៗមួយចំនួនដែលក្រុមការងារគណៈកម្មការព្រំដែនកម្ពុជា-ថៃថ្នាក់មូលដ្ឋានលើកទី២ប្រចាំឆ្នាំ២០១៩
រវាងខេត្តស្រះកែវនិងខេត្តបាត់ដំបងកន្លងមក ដោ យក្នុងនោះ៖កិច្ចប្រជុំបានផ្តោតលើការសហការនិ ងការផ្សារភ្ជាប់គ្រប់ផ្នែកយ៉ាងជិតស្និទ្ធ រវាងខេត្តបា ត់ដំបង (កម្ពុជា) និងខេត្តស្រះកែវ(ព្រះរាជាណាច ក្រថៃ)។ កិច្ចប្រជុំគណៈកម្មការព្រំដែន កម្ពុជា-ថៃ
ថ្នាក់មូលដ្ឋាននេះ បានកំណត់យកខ្លឹមសារគោល នៃកិច្ចប្រជុំរបស់គណៈកម្មការព្រំដែនភូមិភាគកម្ពុ ជា-ថៃ លើកទី២៧ រវាងកងទ័ពជើងគោកភូមិភាគទី១(ថៃ) ជាមួយយោធភូមិភាគទី៥(កម្ពុជា) RBC -27 របស់ខ្លួន កន្លងមក។ហើយជាមួយគ្នានេះដែរ
ភាគីទាំង២ ក៏បានសន្យារួមគ្នាពិចារណា និងដោះ ស្រាយនូវបញ្ហារួមគ្នា និងបានឯកភាពគ្នាទាំងកិច្ច សហប្រតិបត្តិការផ្នែកសន្តិសុខ, ការទប់ស្កាត់ និងបង្ក្រាបអំពើល្មើសខុសច្បាប់តាមព្រំដែន ពលករខុសច្បាប់ កិច្ចសហការផ្នែកបរិស្ថាន កិច្ចសហការវិស័យសុខាភិបាល ការជួញដូរតាមព្រំដែន កិច្ចសហការវិស័យទេសចរណ៍  កិច្ចសហការវិស័យកសិកម្ម កិច្ចសហការវិស័យសិល្បៈ វប្បធម៌ និងជាពិសេស កិច្ចសហប្រតិបត្តិការពីគ្រោះមហន្តរាយផ្សេងៗកើតឡើងនៅតាមព្រំដែន ។ល។ និង ។​ល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner