ពិធីសំណេះសំណាលជាមួយ់និវត្តជនចំនួន ១៩ រូបរបស់ខណ្ឌដូនពេញ
នៅសាលាសង្កាត់ផ្សារថ្មី ១ នារសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ មានប្រារព្វពិធិសំណេះសំណាលមួយជាមួយ និងបងប្អូន ដែលជានិវត្តជននិងជាអតីតមន្ត្រីចំណុះអោយសាលាខណ្ឌដូនពេញសរុបចំនួ័ន ១៩ រូបគោលបំណងនៃការសំណេះសំណាលនេះដើម្បីបញ្ចាក់អំពីភាពនិករលឹកគ្នាទៅវិញទៅមកនិងចង់ដឹងអំពីសុខទុក្ខរបស់បងប្អូនទាំងអស់គ្នាដែលតាំងពីអតីតកាលមកបងប្ងូនធ្លាប់មានគុណបំណាយ៉ាងច្រើនចំពោះប្រទេសជាតិនាពេលកន្លងមកដែលរហូតមកដល់ពេលនេះបងប្អូនដែលកំពុងតែបំពេញការងារតែងតែគិតគូរយកចិត្តដាក់ ដល់រៀមច្បងជានិច្ចមិនអាចបំភ្លេចបានឡើយ ។
ឯកឧត្តម ណុុប ចាន់ណារិន បានមានប្រសាសន៏ថា តាំងពីអតីតកាលរហូតមកទល់និងថ្ងៃនេះដែលបងប្អូនពូមីងបានចូលនិវត្តន៏គឺឃ់ើញថាការតស៊ូរបស់បងប្អូនកន្លងមកមានលក្ខណះជូរចត់ណាស់ដែលមិនអាចបំភ្លេចបានទេគឺបានឆ្លងកាត់នៅគ្រប់ជំនាន់ពីដំណាក់កាលមួយទៅដំណាក់កាលមួយឃើញថាវាជូរចត់បំផុតសំរាប់ជីវិតសរុបសេចក្តីមកការតស៊ូរបស់បងប្ងូនពូមីងទាំងអស់វាគឺមានគុណតំលៃបំផុតចំពោះប្រទេសជាតិនិងមាតុភូមិហើយក៏ជាគំរូវីរភាពមួយដ៏ល្អសំរាប់មនុស្សជំនាន់ក្រោយយកតំរាប់តាមតរៀងុទៅ ។ ទាក់ទិននិងបញ្ហានេះជារៀងរាល់ឆ្នាំលោកស្រីចៅសង្កាត់ំតែងតែធ្វើពិធីសំណេះសំណាលនេះមិនដែលខានឆ្នាំណាមួយទេហើយបងប្អូនយើងខាងក្រោយបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្វនេះឡើងបញ្ជាក់អំពីការសាមគ្គីភាពគ្នាចាធ្លុងមួយ ។ ជាកិច្ចបន្តលោកស្រីចៅសង្កាត់ីក៏បានឡើងរាយការណ៏ជូនដល់ថ្នាក់ដឹកនាំក្រុមការងារអោយបានជ្រាបជាផ្លូូវការណ៏អំពីីសកម្មភាពការងារនៅក្នុងមូលដ្ធានសង្កាត់ផ្សារ
ថ្មី ១ ទាំងមូលមានភាព់រលូនទៅមុខ៏បាក៏ដោយសារតែការចុលរួមពីសំណាក់របស់មន្ត្រីក្រោមឱវាទទាំងអស់គ្នាផងដែរ ។ រីឯសកម្មភាពក្នុងចលនាមហាជនវិញលោកស្រី បានចលនាយ៉ាងផុលផុសជាមួយនិងមហាជនការចូលរួម នេះឃើញថាលើការ
ដឹកនាំរបស់លោកស្រីពលរដ្ធគ្រប់លំដាប់ថ្នាក់មានជំនឿយ៉ាងមុតមាំលើើការដឹកនាំរបស់លោកស្រីតទៅទៀតហើយលោកស្រីក៏ជាទិទុកចិត្តរបស់ថ្នាក់
ដឹកនាំផងដែរ ។ ដោយ សុផល