ថៃទទួលបានភ្ញៀវទេសចរបរទេសជាង ៧លាននាក់ ពីខែមករា ដល់ខែតុលា
បាងកក៖ អាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ប្រទេសថៃបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៧.៣៥ លាននាក់ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែតុលា ខណៈដែលវិស័យសំខាន់នេះបានកើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងនៃមេរោគឆ្លង ។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ទីផ្សារប្រភពកំពូលទាំងប្រាំ គឺម៉ាឡេស៊ីដែលមានចំនួន ១.២៥លាននាក់ ឥណ្ឌាមាន ៦៦១៧៥១នាក់ ឡាវមាន ៥៣៨៧៨៩នាក់ កម្ពុជា មាន ៣៧៨១១នាក់ និងសិង្ហបុរីមាន ៣៦៥៥៩៣នាក់ ។
ការរស់ឡើងវិញនៃវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើននៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ ហើយក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃសុក្របានព្យាករណ៍ថា នឹងមានការមកដល់នៃភ្ញៀវទេសចរបរទេសចំនួន ១០.៣លាននាក់ នៅឆ្នាំនេះ និង ២១.៥លាននាក់នៅឆ្នាំ២០២៣ ហើយធៀបនឹងភ្ញៀវទេសចរបរទេស មានត្រឹមតែ ៤២៨០០០នាក់ កាលពីឆ្នាំមុន និងជិត ៤០លាននាក់នៅមុនការរាតត្បាតឆ្នាំ ២០១៩ ៕ ប្រភពពី CNA , ដោយ៖ សារ៉ាត


