សកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណជាង ២០០០នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
ភ្នំពេញ៖ សកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណ ២០០០នាក់មកពីរោងចក្រចំនួន៥នៅរាជធានីភ្នំពេញ ដែលក្នុងនោះមានទាំងសកម្មជនដ៏សកម្មរបស់ទណ្ឌិតសម រង្សី ក្នុងការបង្កើតព្រឹត្តការណ៍ហឹង្សានៅក្នុងឆ្នាំ២០១៣ផងដែរនោះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោយពីពួកគាត់អស់ជំនឿលើទណ្ឌិតសម រង្សីនិងមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា។

ឯកឧត្តម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណោលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា (សកម្មជនអតីតគណបក្សសង្រ្គោះជាតិ)ទាំង ២០០០នាក់នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន កម្មករ កម្មការិនីទាំងអស់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចេញពីការដឹកនាំរបស់ទណ្ឌិតសមរង្ស៊ីដែលជាជនក្បត់ជាតិបីជំនាន់ ។

គួរបញ្ជាក់ផងដែរថា ការផ្ដាច់ខ្លួនចេញពីការដឹកនាំរបស់ទណ្ឌិតសមរង្ស៊ីពីសំណាក់បងប្អូនកម្មករកម្មការិនីទាំង ២០០០នាក់នេះគឺស្របពេលសមាជិកក្រុមប្រឹក្សាសង្កាត់និងចៅរងសង្កាត់ជាច្រើនរូប មកពីគណបក្សភ្លើងទៀន បានផ្តិតមេដៃចេញសារថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕ ដោយ ហេង សម្បត្តិ


