ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណី បើកកន្លែង និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មានជល់)

ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ មានជនសង្ស័យ ០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការបង្រ្កាបជាក់ស្តែងករណី បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មានជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០ នាទីកន្លងទៅ ។

ជនសង្ស័យចំនួន ០៥នាក់ដែលឃាត់ខ្លួនបានបញ្ជូនមកការិយាល័យជំនាញ រួមមាន ៖
ទី១-ឈ្មោះ អ៊ាង រ័ត្ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូស្នាក់នៅផ្ទះលេខ២៧ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ សុខ ខ្ញី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ ឃុន លាភ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបរគ្រឿងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី៤-ឈ្មោះ ឈុន ម៉ុង ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ និងទី៥-ឈ្មោះ ចេង ចិត្រា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បីស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក ÷
-សត្វមាន់ចំនួន ០១
-ជញ្ជីង សម្រាប់ថ្លឹងមាន់ចំនួន ០១
-បង់រុំជើ់ងមាន់មួយចំនួន
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញ កសាងសុំណុំរឿងបញ្ចូនទៅតុលាការ ចាប់ការតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner