ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១ វិច្ឆិកា ២០២២
ក្នុងវិបត្តិតែងមានឱកាស។ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យឌីជីថលនៅក្នុងវិស័យនានា រួមទាំងការសិក្សា មានការរីកចម្រើន
១ វិច្ឆិកា ឆ្នាំនេះ គឺជាខួប១ឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩
ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបមានការវិវត្តដ៏ល្អក្នុងវិស័យអប់រំ
ម៉ោង៤រសៀលនេះ សម្តេចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ
យុវជនបច្ចុប្បន្នមានឱកាសច្រើនណាស់សម្រាប់ការអភិវឌ្ឍខ្លួន និងចំណេះជំនាញ
ឆ្នាំ១៩៧៩-១៩៨០ និស្សិតមានចំនួនតិច អាចរាប់តាមម្រាមដៃបាន តែឥឡូវមិនបានទេ
មន្ត្រីតាមឃុំ-សង្កាត់ នាពេលបច្ចុប្បន្នក៏មានអ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សាដែរ
ការមិនស្គាល់ពីអតីតកាលកម្ពុជា គឺមិនស្គាល់ឪពុកម្តាយរបស់ខ្លួន
ដោយសារសុខសន្តិភាព ទើបមេដឹកនាំប្រទេសជាមិត្តហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា
រដ្ឋមន្ត្រីកសិកម្ម មិនទាមទារឱ្យមានជំនាញកសិករនោះទេ តែទាមទារនូវការចេះគ្រប់គ្រង ចាត់ចែង និងការដាក់ចេញទិសដៅនានា
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាចខកខានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ព្រោះជាប់រវល់ជាមួយយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបារម្ភបញ្ហាប្រឈមមួយចំនួន
អ្នកមិនព្រមរៀន គ្មានអនាគតល្អទេ
សូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការរំខានចរាចរណ៍មួយចំនួន ក្នុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាសប្តាហ៍ក្រោយ
អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ឱ្យទៅចុះឈ្មោះបោះឆ្នោត
អំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕