អ្នកកើតជំងឺអុតស្វាទី២នៅវៀតណាមបានជាសះស្បើយ ចាកចេញពីមន្ទីរពេទ្យហើយ

ហាណូយ៖ ស្ត្រីអាយុ ៣៨ឆ្នាំម្នាក់ ដែលជាអ្នកជំងឺកើតជំងឺអុតស្វា ទីពីរ ក្នុងប្រទេសវៀតណាម បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្នុងថ្ងៃចន្ទទី៣១ ខែតុលា បន្ទាប់ពីការព្យាបាលរយៈពេលពីរសប្តាហ៍។ មានស្រុកកំណើតនៅខេត្ត Tuyen Quang ភាគខាងជើង អ្នកស្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះ នៅថ្ងៃទី ២០ ខែតុលា ហើយបានព្យាបាល នៅមន្ទីរពេទ្យ ក្រុងហូជីមិញ ។

អ្នកស្រីបានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែតុលា ហើយមានរោគសញ្ញា រួមទាំងគ្រុនក្តៅ ចង្អោរ និងពងបែក នៅទីនោះ។

អ្នកស្រីនិងអ្នកជំងឺអុតស្វា ដំបូងរបស់វៀតណាមបានស្នាក់នៅសណ្ឋាគារតែមួយ ក្នុងទីក្រុងឌូបៃ។
នៅពេលដែលអ្នកជំងឺដំបូងបានដឹងថា មិត្តរបស់ខ្លួនមានរោគសញ្ញាស្រដៀងគ្នា ខ្លួនបានជូនដំណឹង ទៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ហូជីមិញ។

ចាប់តាំងពីជំងឺអុតស្វា បានចាប់ផ្តើមរីករាលដាលពាសពេញពិភពលោក ក្នុងខែឧសភា គិតត្រឹមថ្ងៃទី ២០ ខែតុលា មានអ្នកឈឺជំងឺនេះ សរុប ប្រមាណ ៧៣០០០នាក់ហើយ នៅក្នុងប្រទេស និងដែនដីជាង ១០០ ក្នុងនោះ ស្លាប់ ២៦នាក់៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner