ប្រធានាធិបតីអ៊ុយក្រែន អរគុណចំពោះសម្តេចតេជោ ហ៊ុន សែន សម្រាប់ការ គាំទ្រនូវអធិបតេយ្យភាព និង បូរណភាព ទឹកដីអ៊ុយក្រែន ព្រមទាំងការគាំទ្រ នៅ UN

ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន ឯកឧត្តម Volodymyr Zelenskyy បានសម្តែងនូវការអរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្រាប់ការគាំទ្រនូវអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ព្រមទាំងការគាំទ្រនៅអង្គការសហប្រជាជាតិ។

នេះបើយោងតាមគណនី Twitter របស់ឯកឧត្តម ប្រធានាធិបតីអ៊ុយក្រែន ចេញផ្សាយនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានជួបសន្ទនាជាមួយ សម្តេចតេជោ ហ៊ុន សែន តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម បានបន្ថែមថា ប្រទេសអ៊ុយក្រែន នឹងធានានូវសន្តិសុខស្បៀងសម្រាប់បណ្តាប្រទេសតំបន់អាស៊ាន ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner