ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពណែនាំឲ្យលោកអ្នកឆ្លៀតឳកាសបើកអាជីវកម្មផ្ទាល់ខ្លួន។ ពិតមែនហើយថាមិនពួរពឹងលើលទ្ធផលរហ័សពេកទេ អ្វីគ្រប់យ៉ាងមានពេលវេលារបស់វា។ ក្នុងពេលនេះលោកអ្នកអាចបំពេញការងារតាមកាប៉ងប្រាថ្នា ចំណែកមនុស្សទាំងឡាយដែលនៅក្បែរគង់នឹងអាចពំនាក់អាស្រ័យបានល្អប្រសើរ។ ទោះបីជាយ៉ាងក៏ដោយគួរតែផ្សារភ្ជាប់កិច្ចការងារជាមួយនឹងគំនិតច្នៃប្រឌិត។ ហើយប្រសិនបើជួបភាពរឹងស្ទះ សូមកុំមានភាពភ័យព្រួយ ប៉ុន្តែសូមដោះស្រាយដោយសន្សឹមៗ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចបំពេញការងារបានសម្រេចផលល្អប្រសើរ ប៉ុន្តែចំពោះការងារដែលធំដុំពេក ការចំណាយលុយកាក់ច្រើន និងការផ្លាស់ប្តូរកន្លែងការងារជាដើម មិនគួរសម្រេចចិត្តធ្វើនៅពេលនេះនោះទេ។ ចំពោះទំនាក់ទនងក្នុងកន្លែងការងារមានភាពល្អប្រសើរ ប៉ុន្តែសូមចងចាំថាការប៉ះពាល់ការងារ និងផលប្រយោជន៍របស់អ្នកដទៃ គឺជាហេតុផលនៃជម្លោះ។ ប្រសិនបើអ្នកជាប់គាំងលើករណីណាមួយ សូមកុំមានភាពអាក់អន់ គួរតែបន្តជំហាន ពីព្រោះក្នុងពេលឆាប់ៗគឺអ្នកនឹងបានទទួលជោគជ័យតាមបំណងប្រាថា្ន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលល្អប្រសើរក្នុងការគ្រប់គ្រងស្ថានការណ៍។ ចំពោះការពិភាក្សាចរចាលើកិច្ចការសំខាន់ក៏កាន់តែរលូនទៅទៀត ដូច្នេះសូមកុំមានភាពយឺតយ៉ាវ ប៉ុន្តែគួរបោះទុន បង្កើតការងារថ្មី ឬបង្កើតគំនិតច្នៃប្រឌិតណាមួយដែលអ្នកបានគ្រោងទុកជាយូរណាស់មកហើយ។ បញ្ហាតូចតាចមួយចំនួនមិនអាចកំចាត់បានទាំងស្រុង ប៉ុន្តែវាក៏មិនធ្វើឲ្យអ្នកមានការលំបាកនោះដែរ។ លើសពីនេះ អ្នកនឹងអាចជំនះរាល់ការលំបាក ដោយត្រឹមតែយកចិត្តទុកដាក់ និងមានទំនួល ខុសត្រូវបំផុតប៉ុណ្ណោះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមគ្រប់គ្រងជំនួញឲ្យស្ថិតនៅក្នុងកំរិតតួចល្មម។ ថ្ងៃនេះទំនងជាលោកអ្នកអាចជួបភាពអសម្មតិចតួច ឬជម្លោះអាចនឹងកើតឡើងក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ ដូច្នេះសូមលោកអ្នកព្យាយាមបង្កើតសកម្មភាពនានាដើម្បីឥឲ្យឆាប់បានទៅដល់គោលដៅដែលបានគ្រោង។ ផ្ទុយទៅវិញ លោកអ្នកមិនចាំបាច់ត្រូវចំណាយពេលវេលាច្រើនពេកនៅក្នុងការិយាល័យនោះទេ ប្រសិនជាអ្នកជឿជាក់ទៅលើអារម្មណ៍ខាងក្នុងរបស់ខ្លួនឯង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ការងាររបស់អ្នកអាចសម្រេចផ្លែផ្កាយ៉ាងប្រសើរណាស់ ប៉ុន្តែសូមភ្ជាប់ជំហានការងារជាមួយនឹងផែនការជានិច្ច។ ក្នុងនោះទំនុកចិត្តលើខ្លួនឯងគឺកាន់តែមានភាពចំបាច់បំផុត។ លោកអ្នកមិនត្រូវុចះរកស៊ី បើអ្នកមិនមានទំនុកចិត្តលើខ្លួនឯងទាំងស្រុង។ សូមយកពេលវេលាគិតល្អប្រសើរជាងទៅប្រថុយប្រថានលើវិថីដែលមិនច្បាស់លាស់។ លើសពីនេះ សូមមានចិត្តអត់ធ្មត់ និងមានភាពអនុគ្រោះចំពោះមនុស្សដែល នៅរួមការងារជាមួយគ្នាជាពិសេស។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើកិច្ចការនោះទេ ហានិភ័យក្នុងការជួបនឹងឧបសគ្គមានកំរិតធំធេង ដែលធ្វើឲ្យអ្នកមានភាពលំបាកក្នុងការទទួលបានលាភសំណាងផ្នែកសេដកិច្ច និងធ្វើឲ្យសម្រេចបានតាមគោលការណ៍។ ក្នុងពេលនេះចូរផ្តោតការយកចិត្តទុកដាក់នឹងបញ្ហានាពេលបច្ចុប្បន្ន ហើយសំខាន់បំផុតមិនត្រូវប្រញាប់ប្រញាល និងភ្លេចភ្លាំងនោះឡើយ។ ទន្ទឹមនឹងនេះ សូមលោកអ្នកកុំទាន់ រំពឹងលទ្ធផលធំដុំ ឬវែងឆ្ងាយនៅពេលេនេះ ប្រការដែលសំខាន់គឺគួរព្យាយាមបំពេញការងារ នៅក្នុងដៃ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អក្នុងការធ្វើសកម្មភាពការងារ។ លោកអ្នកនឹងអាចយកឈ្នះផលរំខាននានា ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដែលខ្លួនប៉ងប្រាថ្នា ឲ្យសម្រេចគោលដៅក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ កុំបន្ថយល្បឿនការងារ ហើយព្យាយាមបង្កើតទំនាក់ទំនងដែលអាចរកឃើញប្រាក់ចំណេញ។ ប៉ុន្តែរាល់កាលទេសណាមួយក៏ដោយ គឺមិនត្រូវបាត់បង់ភាពស្មោះត្រង់ អាកប្បកិរិយាល្អប្រពៃ និងគំនិតវិជ្ជមានជាដាច់ខាត។ ផ្ទុយពីនេះ សូមប្រុងប្រយ័ត្នចំពោះសុខភាព និងសុខសុវត្ថិភាពជាពិសេស។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះកិច្ចការរបស់អ្នកអាចសម្រចទៅបាន ឬមានភាពរអាក់រអួលគឺផ្សារភ្ជាប់ជាពិសេសជាមួយនឹងគម្រោងផែនការ។ មនុស្សដែលនៅក្បែរខ្លួនអ្នកមានទឹកចិត្តល្អប្រសើរណាស់ ប៉ុន្តែពួកគេមិនអាចចូលរួមក្នុងសកម្មភាពជោគជ័យរបស់អ្នកបានទេក្នុងវេលានេះ។ ចូរព្យាយាមបំពេញការងារដោយខ្លួនឯង កុំចំណាយពេលវេលាលើករណីដែលមិនមានប្រយោជន៍។ ក្នុងពេលទន្ទឹមគ្នានេះ គួរយកចិត្តទុកដាក់ក្នុងការត្រង់ ត្រាប់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗដើម្បីអ្នកអាចសម្រប និងដោះស្រាយករណី ដែលបានកើតឡើងបានកាន់តែល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចរាល់ការងារ និងការប៉ងប្រាថ្នា។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការប្រជុំពិភាក្សា និងវែកញែកការងារ។ លោកអ្នកអាចបង្ហាញគោលគំនិតរបស់ខ្លួនដោយសេរី និងមិនអាចឈានទៅរកជម្លោះឬការអន់ចិត្តណាមួយឡើយ។ ដូច្នេះបើចង់បានផលល្អ គួរប្រញាប់ប្រញាល កុំឲ្យឳកាសកន្លងទៅវិញដោយឥតប្រយោជន៍។ ទន្ទឹមនឹងនេះ ទំនាកទំនងរបស់អ្នកត្រូវការភាពស្មោះត្រង់ និងការអនុគ្រោះខ្ពស់។ ក្នុងនោះ ជៀសវាងការប្រថុយប្រថាន ដែលនាំដល់ការមើលបំណាំនៅពេល នេះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាដែលត្រូវភ័យស្លន់ស្លោ និងបង្ហាញភាពទន់ខ្សោយរបស់អ្នកទៅកាន់មិត្តរួមការងារនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងធ្វើការមិនជាប់គាំង សូមសម្រាកក្នុងរយៈពេលខ្លីសិន ទើបអ្នកអាចបញ្ចៀសបញ្ហាសំខាន់ៗបាន។ ហោរាសាស្ត្រអាជីពផ្តល់ដំបូន្មានឲ្យអ្នកវាយតម្លៃសមត្ថភាពខ្លួនឯង។ កុំស្វែងរកជោគជ័យណាដែលលឿន គួរតែពឹងផ្អែកលើការរំពឹងទុកក្នុងរយៈពេលវែងឆ្ងាយទើបជាការល្អប្រសើរជាង។ ចំណុចល្អរបស់អ្នកគឺថាអ្នកអាចចាប់អារម្មណ៍ពីភាពប្រែប្រួលបានយ៉ាងលឿន និងត្រឹមត្រូវ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានភាពរឹងមាំ និងច្បាស់លាស់ ធ្វើយ៉ាងណារក្សាអាកប្បកិរិយារបស់អ្នកឲ្យវិជ្ជមានជានិច្ច។ កុំយកចិត្តទុកដាក់លើការលំបាក ប៉ុន្តែគួរតែទទួលខុសត្រូវចំពោះកាតព្វកិច្ច។ ប្រសិនបើអ្នកអាចធ្វើបាននោះអ្នកនឹងអាចទាក់ទាញលាភសំណាងល្អ និងលុយកាក់ច្រើនក្នុងអនាគតដ៏ខ្លីនេះ។ ដោយឡែក ចំពោះរាល់ការលំបាកទាំងឡាយដែលអាចជួបប្រទះគួរតែព្យាយាមដោះស្រាយទៅតាមសន្តិវិធី និងដោយគំនិតវិជ្ជមាន។ លើសពីនេះ ប្រហែលជាអ្នកគួរតែចូលអោយកាន់តែកៀកនឹងថ្នាក់លើទើប ល្អប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបឧបសគ្គមានទំហំធំ អ្នកមិនគួរបោះបង់ផែនការ ផ្លាសប្តូររបត់ការងារ ឬកន្លែងការងារនោះទេ។ ចំពោះការបោះទុន ប្រើប្រាស់លុយកាក់ច្រើនជាហានិភ័យធំ ដោយសារអ្នកទំនងជាមិនអាចទទួលបានផលតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យវាយតម្លៃទៅលើសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ហើយគួរជ្រើសរើសការងារណាដែលសក្តិសម ព្រមទាំងជាការពេញចិត្តរបស់ខ្លួន។ ដោយឡែក ចំពោះការសង្ស័យច្រើនគ្មានមូលដ្ឋានត្រូវហាមប្រាមជាដាច់ខាត ពីព្រោះនាំដល់ការ បាត់បង់ទំនុកចិត្តខ្លាំង។
ចំណាំៈ
ឆ្នាំទាំង៤ ជូត ខាល មមី វក រាសីឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះមានអំណោយផលជា ពិសេសដល់ការងារសហការ។ ចំណែកការផ្សងព្រេង ឬការបង្កើតការងារថ្មី ក៏នឹងមាន ស្ថេរភាពបំផុតផងដែរ។