នាយករដ្ឋមន្រ្តីឥណ្ឌាចុះពិនិត្យទីតាំងបាក់ស្ពានសម្លាប់មនុស្ស ១៣៥នាក់ដោយផ្ទាល់

ញូវដែលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រូ ម៉ូឌី បានទាមទារឱ្យអាជ្ញាធរក្នុងតំបន់រៀនសូត្រពីសោកនាដកម្ម ខណៈលោកបានទៅទស្សនាដោយផ្ទាល់ទីតាំងបាក់ស្ពានយោល ដែលបានសម្លាប់មនុស្សរហូតដល់១៣៥នាក់ និងបានជួបអ្នករបួសមួយចំនួននៅក្នុងមន្ទីរពេទ្យ នៅថ្ងៃអង្គារទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

ការិយាល័យរបស់លោក ម៉ូឌី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនាយករដ្ឋមន្ត្រីបាននិយាយថា ពេលវេលាសំខាន់សម្រាប់ឥឡូវនេះ គឺទាមទារការស៊ើបអង្កេតលម្អិត និងទូលំទូលាយ ដែលនឹងកំណត់គ្រប់ទិដ្ឋភាពទាំងអស់ ទាក់ទងនឹងឧបទ្ទវហេតុដ៏អាក្រក់នេះ។ លោកថា ការសិក្សាសំខាន់ៗពីការស៊ើបអង្កេតត្រូវតែអនុវត្តឲ្យបានឆាប់បំផុត។ បច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងក្រុមគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងក្រុមសង្គ្រោះបន្ទាន់មកពីស្រុកក្បែរៗនោះ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកបាត់ខ្លួន និងជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។

មនុស្សជាង ៤០០នាក់ត្រូវបានគេរាយការណ៍ថា បានស្ថិតនៅលើស្ពានឆ្លងទន្លេ ម៉ាឈូ (Machhu) ស្ថិតនៅក្នុងទីក្រុង ម័រប៊ី (Morbi) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ នៅពេលដែលស្ពានយោលនេះបានដាច់ចូលទឹកទន្លេ។ ស្ពានខាងលើនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង ម័រប៊ី ស្ថិតនៅចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រពីទីក្រុង អះម៉េដាបាដ រដ្ឋ ហ្គូចារ៉ាត់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យស្ពានប្រវែង ២៣០ម៉ែត្រនេះ ដែលសាងសង់ក្នុងស.វទី១៩ បាក់រលំនៅឡើយទេ៕ ប្រភព៖ AFP ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner