មានករណីបាញ់បុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងខណ្ឌសែនសុខ

ភ្នំពេញ ៖ សាហាវមែន! កាលពីវេលាម៉ោង២ជាងរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីបាញ់បុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្បែរសាលា IU ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ឱ្យដឹងថា បុរសម្នាក់ ដែលបានស្លាប់នេះ គឺជាមុខសញ្ញា ដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានតាមដេញប្រមាញ់ ហើយគេបានព្យាយាម ជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនផ្លូវ។ លោកអធិការ បន្តឱ្យដឹងទៀតថា ក្រោយមកដល់កន្លែងកើតហេតុ ពេលឃើញសមត្ថកិច្ច មានការដេញយ៉ាងដូច្នេះ ទើបអ្នកដំណើរ ដែលកំពុងជិះរថយន្ត បានដកកាំភ្លើងបាញ់ជនសង្ស័យ ដែលសមត្ថកិច្ចកំពុងតែតាមប្រមាញ់នេះ។ ខណៈពេលបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចរបស់លោក និងកម្លាំងសមត្ថកិច្ចជំនាញ កំពុងតែឆែកមើលកាមេរ៉ាសុវត្ថិភាព។

សូមជម្រាប់ថា ចំពោះ ករណីខាងលើនេះ សម្រាប់ព័ត៌មានលំអិត ក្រុមការងារ និងធ្វើការផ្សាយជាបន្តទៀត៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner