ក្រុមហ៊ុន ហូវៃ ត្រៀមដាក់លក់កំពូលស្មាតហ្វូនមានកញ្ចក់រឹងមាំបំផុត វាយលុកទីផ្សារប្រទេសកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ក្នុងពេលប៉ុន្មានឆ្នាំមកនេះ ទីបំផុតក្រុមហ៊ុនហូវៃបានអង្រួនទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជាសាជាថ្មី ដោយបានអញ្ជើញអ្នកសារព័ត៌មានល្បីៗមកពីស្ថាប័នផ្សេងៗជាច្រើន មកផ្តិតយករូបភាព និងទទួលយកនូវបទពិសោធន៍ដ៏ថ្មីសន្លាង នៃកំពូលស្មាតហ្វូនមានកញ្ចក់អេក្រង់ថាច់ស្គីនរឹងមាំបំផុត គឺ Hauwei Mate 50 pro ដែលកំពុងត្រៀមខ្លួនវាយលុកដណ្តើមចំណែកទីផ្សារស្មាតហ្វូននៅក្នុងខែវិច្ឆិកានេះ។
ការដាក់បង្ហាញកំពូលស្មាតហ្វូននេះ ធ្វើឡើងនៅអគារហូវៃ ជាន់ទី១៨ ក្នុងផ្សារទំនើប Exchange Sqaure រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីនេះ តំណាងជាន់ខ្ពស់ក្រុមហ៊ុនហូវៃបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ឆ្នាំនេះ ក្រុមហ៊ុន HUAWEI Mobile ប្រចាំប្រទេសកម្ពុជា បាននាំយកមកនូវកំពូលស្មាតហ្វូនកំពូល Flagship ប្រចាំឆ្នាំ គឺ HUAWEI Mate 50 Series មកកាន់ទីផ្សារកម្ពុជា ជាមួយនឹងតម្លែពិសេសបំផុតជាងក្រៅប្រទេស ដែលបំពាក់នៅបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីរបស់ហួវៃផ្ទាល់ មានឈ្មោះថា XMAGE ពិសេសសម្រាប់យុគសម័យថ្មី នៃការថតរូប និងបំពាក់កញ្ចក់ការពារធ្លាក់បែក Kunlun Glass ដែលមានភាពធន់រឹងមាំបំផុត ការពារជម្រាបទឹក IP68 ក្នុងជម្រៅ ៦ម៉ែត្រ ថ្មសល់ ១% កាន់បានជាង ២ម៉ោង។
តំណាងជាន់ខ្ពស់ក្រុមហ៊ុនហូវៃបន្ថែមថា នៅក្នុងកម្មវិធីនេះ ហូវៃក៏បានបើកឱ្យអតិថិជនកម្ម៉ង់ទិញទុកមុន (Pro-Order) ស្មាតហ្វូន HUAWEI Mate 50 ជាមួយនឹងតម្លៃពិសេស មាន ២ ពណ៌ គឺពណ៌ខ្មៅ និងប្រាក់ ព្រមទាំងថែមជូនកាដូរមានតម្លៃរហូតដល់ ៩៩ដុល្លារ ចាប់ពីថ្ងៃទី១ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាមួយគ្នានេះ ហូវៃក៏បានដាក់កម៉្មង់ទិញទុកមុនកំពូលស្មាតហ្វូន HUAWEI Mate 50 Pro Orange Vegan Leather Edition (Kunlun) ជាមួយនឹងតម្លៃពិសេស ព្រមទាំងថែមជូនកាដូរមានតម្លៃរហូតដល់ ១២៩ដុល្លារ ចាប់ពីថ្ងៃទី១៤ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុន ហូវៃ ក៏បាននាំយកស្មាតហ្វូន HUAWEI nova Y61 និងនាឡិការឆ្លាតវៃ HUAWEI WATCH GT 3 SE ដាក់អោយកុម្ម៉ង់ទិញទុកមុន (Pre-Order) ដែលមានតម្លៃពិសេសបំផុតសម្រាប់អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុនហូវៃ៕ ដោយ៖ ទីណា



