សម្ដេចតេជោ ហ៊ុន សែន៖ នាឡិកាដៃ ដែលរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ ជូនប្រតិភូដែលមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ នាឡិកាដៃ ដែលរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រតិភូដែលមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅព្រលប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ មុននេះ ខ្ញុំបាននិយាយថា កម្ពុជា បានផលិត
នាឡិកាដៃចំនួន ២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ ។
នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយ នៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន ៕ ដោយ ៖ ស៊ូ វណ្ណលុក












ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។