សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការរងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអនុញ្ញាតឱ្យលោក ចាង មីង (Zhang Ming) អគ្គលេខាធិការរង អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នាល្ងាចថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះ លោក ចាង មីង បានអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាមានការរីកចម្រើនមានការឆាប់រហ័ស និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ។ លោក ចាង មីង ក៏បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ាន ហើយនឹងចូលរួមជាមួយនឹងអាស៊ានប្រឈមនឹងរាល់បញ្ហាទាំងឡាយដែលកំពុងមានចំពោះមុខ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ចាង មីង (Zhang Ming) អគ្គលេខាធិការរងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចែករំលែកធាតុចូលក្នុងបញ្ហាពិភពលោកនាពេលខាងមុខ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner