សម្ដេចតេជោ ហ៊ុន សែន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក ៣
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក ៣ ដែលរួមមាន៖ ឯកឧត្តម យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង, ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជាមានិតចិន, ឯកឧត្តម Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន រួមនិងអគ្គលេខាធិការអាស៊ានផងដែរ ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី២៥ នឹងពិភាក្សាផ្លាស់ប្ដូរយោបល់លើបញ្ហាសំខាន់ៗមួយចំនួន ជាពិសេស ការជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមអាស៊ានបូក៣ លើគ្រប់ទិដ្ឋភាព ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្ថេរភាព និងវិបុលភាពក្នុងតំបន់ ៕ ដោយ ៖ វណ្ណលុក









ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។