ថ្នាក់ដឹកនាំកំពូលកម្ពុជា-ឥណ្ឌា យល់ស្របគ្នាលើកកម្ពស់បន្ថែមទៀត និងជំរុញវិស័យពាណិជ្ជកម្ម រួមទាំងវិស័យដទៃទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នាលើទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ ដែលបានយល់ស្របគ្នា លើកកម្ពស់បន្ថែមទៀត ដើម្បីជំរុញវិស័យពាណិជ្ជកម្ម រួមទាំងវិស័យដទៃទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នាលើទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ ដែលបានយល់ស្របគ្នា លើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងប្រទេសទាំងពីរ តាមរយៈការបន្តជំរុញភាពស្ថាបនា នៃទំនាក់ទំនងលើវិស័យដែលមានស្រាប់ផង បន្ថែមទៅដោយការយកចិត្តទុកដាក់ លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យពាណិជ្ជកម្ម រួមទាំងវិស័យដទៃទៀត ដែលជាសក្ដានុពល របស់ប្រទេសទាំងពីរ៕ ដោយ ៖ វណ្ណលុក



