មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ បានចាប់ដំណើរ ក្រោមប្រធានបទ រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា

ភ្នំពេញ ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)” បានចាប់ដំណើរការក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យរដ្ឋ និងបណ្តាអ្នកជំនួញ ជាពិសេសសហគ្រិនវ័យក្មេងដែលមានពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានរយៈពេល២ថ្ងៃ ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃមហោស្រពI សហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្នុងគោលបំណងច្បាស់លាស់ ចង់ឃើញបណ្តាក្រុមហ៊ុន និងសហគ្រិនវ័យក្មេងទាំងអស់យកឈ្នះទៅលើភាពអវិជ្ជមាននៃការរំខានដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ តាមរយៈការសម្របខ្លួនទៅនឹងសម័យឌីជីថលភាវូបនីយកម្មផង ភាពជាអ្នកដឹកនាំផង ព្រមទាំងកិច្ចសហការ និងការចូលរួមរបស់ស្រ្តីផង ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗជាមួយគ្នា និងដើម្បីអាចសម្របខ្លួនទៅនឹងរបៀបរស់នៅប្រក្រតីភាពថ្មីនេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានថ្លែងទទួលស្គាល់តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម តែមានសក្ដានុពលដ៏ធំសម្បើមក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពសេដ្ឋកិច្ចក្នុងការដោះស្រាយវិបត្តិនានា ហើយរំពឹងទុកថានឹងអាចផ្តល់ការងារប្រហែលពីរភាគបីនៃចំនួនការងារនៅទូទាំងប្រទេស ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner