ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី០២ ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការ និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ ជាមួយឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ នឹងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី តាមរយៈការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការលើកទិសដៅអនាគត ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបន្ថែមទៀត។

សូមជម្រាបថា ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានដឹកនាំគណៈប្រតិភូ មកដល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner