ប្រធានាធិបតីអាមេរិកទី ៤៦ លោក ចូ បៃដិន (Joe Biden) 🇺🇸 មានឈ្មោះពេញថា Joseph Robinette Biden កើតនៅថ្ងៃទី២០ វិច្ឆិកា ១៩៤២ ក្នុងរដ្ឋ Pennsylvania

អត្ថបទដោយ៖
AMS OneMinute

លោកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Delaware ក្នុងឆ្នាំ ១៩៦៥ និងផ្នែកច្បាប់នៅសាកលវិទ្យាល័យ Syracuse ក្នុងឆ្នាំ ១៩៦៨។

លោកធ្លាប់បម្រើការងារជាសមាជិកក្រុមប្រឹក្សានៅតំបន់ New Castle County និងជាសមាជិកសភាវ័យក្មេងបំផុតទី ៦
ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។ លោកត្រូវបានគេស្គាល់ថាជាសមាជិកសភាជាន់ខ្ពស់ដែលអាចកាន់តំណែងបានយូរបំផុតទី៤ របស់អាមេរិក មុនពេលលោកបំពេញការងារជាអនុប្រធានាធិបតី
ទី៤៧ ក្នុងអាណត្តិអតីតប្រធានាធិបតី Barak Obama កំឡុងឆ្នាំ ២០០៩ – ២០១៧។ ជាមួយនឹងបទពិសោធន៍ជោគជាំក្នុងឆាកនយោបាយ លោកបានក្លាយជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ មករា ២០២១ ក្នុងវ័យ ៧៩ឆ្នាំ។

📸 https://www.facebook.com/ams1minute/posts/pfbid0uPGo3H6wbsC13jJGGjMQ8oin4nogiasCUYwe6Ahqzo33mjM1ShEkFmfZFRCmQjc4l

#ams1minute

ads banner