ប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងភូមិ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ យឹម ដារ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មានថា នៅចំណុចខាងលើ ជនស្ស័យ កំពុងអុកឡូកក្នុងភូមិ។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចចុះដល់ចំណុចដល់កើតហេតុខាងលើ នាំខ្លួនជនសង្ស័យធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថា មានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner