នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់កាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) ជានាយករដ្ឋមន្ត្រីកាណាដាទី ២៣ 🇨🇦 និងជាមេដឹកនាំនៃគណបក្សសេរីនិយម តាំងពីឆ្នាំ២០១៥

អត្ថបទដោយ៖
AMS OneMinute

លោកជាកូនប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីកាណាដា លោក Pierre Trudeau ។

លោក កើតនៅថ្ងៃទី២៥ ធ្នូ ១៩៧១ នៅទីក្រុងអូតាវ៉ា។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ McGill University ឆ្នាំ ១៩៩៤ និងសាកលវិទ្យាល័យ British Columbia ក្នុងឆ្នាំ ១៩៩៨ លោកចាប់អាជីពជាគ្រូបង្រៀន។

លោកផ្ដើមប្រឡូកក្នុងឆាកនយោបាយ ក្រោយពេលឱពុកលោកទទួលមរណភាព ៨ឆ្នាំ ហើយបានដណ្ដើមជ័យជំនះជូនគណបក្សសេរីភាព តាមរយៈការជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីកាណាដា នៅថ្ងៃទី ៤ វិច្ឆិកា ២០១៥។ លោកត្រូវបានចារឈ្មោះ ជានាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតទី២ ក្នុងប្រវត្តិសាស្តប្រទេសកាណាដា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក Joe Clark។

#ams1minute

ads banner