កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោករវសេនីយ៍ត្រី គិន ហឿន ជំនួយហិរញ្ញវត្ថុវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹងរងកណ្តាល
ភ្នំពេញះ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័កថ្នាក់វរសេនីយ៍ ជាកិច្ចបច្ឆាមរណៈ ជូនសពលោករវសេនីយ៍ត្រី គិន ហឿន ជំនួយហិរញ្ញវត្ថុវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹងរងកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣និង១៥ នាទីរសៀល ដោយរោគគាពាធ មានទីតាំងស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការ ក៏បាននាំមកនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ក៏ដូចជាឯកឧត្តម មេបញ្ជាការ យោធភូមិភាគពិសេស តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខកងកំលាំង និងក្រុមគ្រួសារ ជាប់ជាប្រចាំ ។
ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងតំបន់ប្រតិបត្តិកាេសឹករងកណ្តាល សូមចូលរួមសំដែងនូវសមាណទុក្ខ ដ៏ក្រៀមក្រុំនេះ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ នាយទាហាន មួយរូប នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលកន្លងមកលោកបានលះបងក់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ជាមួយគ្នានេះ ការបាត់បង់នេះ ក៏ដូចជាការបាត់បង់នូវឧត្តមស្វាមី ឪពុកដ៏ល្អដែលបានបំពេញតួនាទីជាយ៉ាងល្អ ក្នុងការមើលថែ ឃុំគ្រងគ្រួសារ រហូតរៀងមក ។
ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនោះ ឯកឧត្តម មេបញ្ជាការ បាននាំយកថវិកាចូលរួមរបស់ កងម្លាំងនៅក្នុងអង្គភាពចំនួន២លានរៀល និងថវិការផ្ទាល់របស់ ឯកឧត្តមមេបញ្ជាការ និងលោកជំទាវ ចំនួន ៥០ម៉ឺនរៀ រួមជាមួយនិងសម្ភារៈ បរិក្ខា គ្រឿងឧបភោគបរិភោគ ជាច្រើនទៀត ៕ ដោយ ៖ ង៉ាន់ ទិត្យ


