អ៊ុយក្រែនចោទរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ខឺសុន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកានេះ បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅតំបន់ខឺសុន។
កងទ័ពអ៊ុយក្រែនបានចូលដល់កណ្តាលទីក្រុងខឺសុន កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីទាហានរុស្ស៊ីបានបោះបង់ចោលរដ្ឋធានីក្នុងតំបន់តែមួយគត់ ដែលខ្លួនកាន់កាប់ចាប់តាំងពីទីក្រុងម៉ូស្គូ បើកការឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។ លោក ហ្សេលេនស្គី បានថ្លែងសន្ទរកថាតាមវីដេអូនៅពេលយប់របស់គាត់ថា ក្រុមស៊ើបអង្កេតបានចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង ៤០០រួចហើយ។ លោកថា សាកសពជនស៊ីវិល និងទាហានដែលស្លាប់ត្រូវបានរកឃើញ។
កងទ័ពរុស្ស៉ីបានបន្សល់ទុកនូវភាពព្រៃផ្សៃដូចគ្នា ដែលធ្លាប់បានធ្វើនៅតំបន់ផ្សេងទៀតនៃប្រទេសរបស់លោក អំឡុងពេលពួកគេចូលកាន់កាប់។ បើតាមមន្រ្តីក្នុងតំបន់ ក្រុមហ៊ុនអគ្គិសនីនៅតំបន់ខឺសុន ភាគខាងត្បូង កំពុងធ្វើការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរងការខូចខាត ពីការជីកយករ៉ែរបស់កងទ័ពរុស្ស៉ី ដែលបានបន្សល់ទុកផ្ទះជាច្រើនឲ្យគ្មានអគ្គិសនី និងទឹកប្រើប្រាស់៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា





