G20 ឬ Group of Twenty គឺជាវេទិកាអន្តរជាតិដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយប្រទេសសេដ្ឋកិច្ចធំៗជាច្រើន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗនៅលើពិភពលោក។
អត្ថបទដោយ៖
AMS OneMinute
វេទិកាពហុភាគីនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមគោលដៅ ពិភាក្សានិងរួមគ្នាធ្វើការ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សកលលោក។
G20 ឆ្នាំ២០២២នេះ នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ វិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខណៈដែលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមក្នុងនាមជាប្រធានអាស៊ាន។
សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។







