យានយន្តល្មើសចំនួន ១៥៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១៤ ម្សិលមិញ
ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៥៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៧២៦ គ្រឿង ម៉ូតូ ចំនួន ៧១១ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៥៣ គ្រឿង មាន ម៉ូតូ ចំនួន ១៤៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលបានបន្តថា រយៈពេល ១៤ ថ្ងៃ ( ថ្ងៃ ទី ០១-១៤ ខែវិច្ឆិកា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ២០.៧០១ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២.១៨៩ គ្រឿង ម៉ូតូ មាន ចំនួន ១.៩២៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១៤ថ្ងៃ នៃ ខែវិច្ឆិកា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយ មនុស្ស ស្លាប់ ចំនួន ៩នាក់( ស្រី ២ នាក់ ) របួសធ្ងន់ ៦នាក់ ( ស្រី ២ នាក់ ) និង របួសស្រាល ៥នាក់ ( ស្រី ៥នាក់ ) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក៕ ដោយ៖ ឆៃហួត

