សាលាឧទ្ធរណ៍ សម្រេចតម្កល់ទោស ស្ត្រីម្នាក់ ជាប់ពន្ធនាគារ ១៥ឆ្នាំ ពាក់ព័ន្ធការនាំយកក្មួយស្រី ទៅរៀបការប្តី នៅប្រទេសចិន

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍របស់ស្រ្តីម្នាក់ ជាជនជាប់ចោទ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើស នាំចេញមិនស្របច្បាប់ ដោយបាននាំយកក្មួយស្រីបង្កើតរបស់ខ្លួន ២នាក់ ទៅរៀបចំការប្តីចិន នៅប្រទេសចិន ប្រព្រឹត្តទៅកាលពីអំឡុង ខែមេសា ឆ្នាំ២០១៩ នាពេលកន្លង់ទៅ នៅខេត្តរតនគិរី។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចតម្កល់ទោសរបស់គាត់ រក្សាទុកជាបានការដដែល តែបើកផ្លូវឱ្យជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមច្បាប់កំណត់។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិន វិសាល បានឱ្យដឹងថា ស្រ្តីម្នាក់ ជាជនជាប់ចោទមាន ឈ្មោះ យឿន ផាន ភេទស្រី អាយុ ៥៧ឆ្នាំ។

សូមជម្រាបថា ជនជាប់ចោទ ឈ្មោះ តឿន ផាន ត្រូវសាលាដំបូងខេត្តរតនគិរី កាត់ទោស ដោយដាក់ពន្ធនាគារ កំណត់ ១៥ឆ្នាំ កាលពីឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ នាំចេញដោយមិនស្របច្បាប់ ដោយយោងតាមបញ្ញត្តិមាត្រាលេខ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។ តែរូបគាត់ បានប្តឹងឧទ្ធរណ៍។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ ដែលជាជនជាប់ចោទ ខាងលើរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner