សហភាពអឺរ៉ុបនឹងជួយបង្វឹកជំនាញយោធាដល់កងកម្លាំងអ៊ុយក្រែន ១៥,០០០នាក់

ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ក្នុងថ្ងៃអង្គារទី១៥ ខែវិច្ឆិកានេះ បានប្រកាសពីការចាប់ផ្តើមបេសកកម្មយោធាពិសេសមួយ ដើម្បីគាំទ្រអ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានបញ្ជាក់ថា បេសកកម្មផ្តល់ជំនួយផ្នែកយោធារបស់សហភាពអឺរ៉ុប ដែលហៅកាត់ថា (EUMAM) នឹងជួយបណ្តុះបណ្តាលដល់បុគ្គលិកយោធាអ៊ុយក្រែនរហូតដល់ ១៥,០០០នាក់នៅក្នុងទីតាំងផ្សេងៗគ្នាជាច្រើន ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប។

ក្រុមប្រឹក្សាអឺរ៉ុបក៏បានប្រកាសដែរថា ខ្លួនបានអនុម័តវិធានការជំនួយមានទឹកប្រាក់ ១៦លានអឺរ៉ូ ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
វិធានការផ្តល់ជំនួយខាងលើនេះ នឹងមានរយៈពេល ២៤ខែ។

គិតមកទល់ពេលនេះ ជំនួយរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ស្ថិតក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) មានទឹកប្រាក់ជាង ៣.១ពាន់លានអឺរ៉ូហើយ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner