ផូស៊ីលឆ្អឹងដាយណូស័រ ត្រូវរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

អត្ថបទដោយ៖
AMS OneMinute

ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង៧០ស.ម និងទទឹង២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា។

តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។

📷 https://www.facebook.com/ams1minute/posts/pfbid0SofeHY2DJ4Z3B9CsFHkDX7pCiWksFPvy25pUmVPuY3bJNvLg2PUCYzE8w9aAadQcl

ads banner