ផូស៊ីលឆ្អឹងដាយណូស័រ

អត្ថបទដោយ៖
AMS OneMinute

ផូស៊ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះ​ប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង៧០ស.ម និងទទឹង២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។

តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។

គម្រោងនេះមានការចុះពិនិត្យដល់ទីតាំងដោយក្រុមជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន Ministry of Environment សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ – Royal University of Fine Arts

សហការផ្សព្វផ្សាយដោយ Apsara Media Services Cambodia Amazing Trip Planner កម្ពុជាមាតុភូមិខ្ញុំ

📚 https://www.facebook.com/ams1minute/posts/pfbid0SofeHY2DJ4Z3B9CsFHkDX7pCiWksFPvy25pUmVPuY3bJNvLg2PUCYzE8w9aAadQcl

#ams1minute

ads banner