ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារដែលស្ថិតក្នុងការទទួលខុសត្រូវ។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា និងពិភាក្សាការងារសំខាន់ៗ ឬសូម្បីតែកិច្ចការដែលប្រកបដោយភាពចម្រូងចម្រាស់យ៉ាងណាក្តី។ ក្នុងនោះដែរ លោកអ្នកអាចធ្វើការវាយតម្លៃស្ថានភាពការងារ និងសកម្មភាពមនុស្សនៅជុំវិញខ្លួនដោយវិជ្ជមាន​ ដែលអាចធ្វើឲ្យអ្នកបញ្ចៀសឧបស័គ្គបានយ៉ាង ប្រសើរ។ ក្នុងនោះ សូមលោកអ្នកចំណាយពេលវេលាអោយមានតុល្យភាពរវាងការងារ និងសុខសុវត្ថិភាពផ្ទាល់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការបណ្តាក់ទុន។ លោកអ្នករំពឹងថានឹងទទួលបានផលចំណេញច្រើនលើសការរំពឹងទុក។ មនុស្សម្នារជាច្រើននៅជុំវិញខ្លួន នឹងគាំទ្រទំនុកបម្រុងលើការងាររបស់អ្នក ដែលអាចសម្រួលល្បឿននៃភាពជោគជ័យរបស់អ្នក។ បើទោះបីជាទូទៅអ្នកនឹងទទួលបានផលល្អប្រសើរ ប៉ុន្តែករណីជម្លោះអាចនឹងកើតឡើង។ ក្នុងនោះ សូមបំពេញការងារជាមួយ នឹងគោលដៅ ព្រមទាំងមានភាពស្ងៀមស្ងាត់ ហើយផ្តោតទៅលើការងារនោះជាពិសេស។ លើសពីនេះ សូមជៀសវាងការមើលងាយស្ថានការណ៍ដែលអាចនឹងកើតឡើង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មានការរំខានច្រើនពីទំនាក់ទំនងជាមួយមនុស្សដែលនៅក្បែរខ្លួន។ ក្នុងពេលនេះគួររក្សាភាពស្ងប់ស្ងាត់ ហើយមិនគួរ ធ្វើឲ្យមានការភ្ញាក់ផ្អើលនោះទេ។ ចំពោះការផ្លាស់ប្តូរការងារ ឬការចំណាយដើមទុនច្រើននឹង អាចជះឥទ្ធិពលធ្ងន់ធ្ងរ និងអាចធ្វើឲ្យមានបញ្ហាសេដ្ឋកិច្ច។ លើសពីនេះ ការពារខ្លួនអ្នកពីស្ថានខាងក្រៅ ដោយសារពត៌មានខ្លះនឹងអាចឥទ្ធិពលដល់អារម្មណ៍អ្នកជាពិសេស។ ដោយឡែក​សូមលោកអ្នកជៀសវាងការប្រថុយប្រថានអោយបានជាដាច់ ដោយសារលោកអ្នកនឹងអាចជួយឧបសគ្គខ្លាំង ក្នុងបញ្ហាដែលនឹងអាចកើតឡើង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភច្រើនជាងបញ្ហានោះទេ។ ដោយឡែក​សូមប្រើប្រាស់ពេលវេលាអោយបានម៉ត់ចត់ ដោយសារអ្នកអាចនឹងគ្មានពេលគ្រប់គ្រាន់ក្នុងការបញ្ចប់ការងារ។ ក្រៅពីនេះ ប្រហែលជាមិនគួរចូលរួមការពិភាក្សា ឬចូលរួមគំនិតយោបល់ច្រើនពេកទេ ដោយសារកំហុសពាក្យសំដីអាចនឹងកើតឡើង នាំឲ្យ ពិបាកដោះស្រាយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។​ ក្នុងពេលនេះលទ្ធផលការងារធំដុំមិនទាន់អាចទទួលបានតាមបំណងប្រាថ្នានោះទេ ប៉ុន្តែក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានលាភសំណាងទាំងលុយកាក់ និងសម្ភារៈយ៉ាងសម្បូរបែប។  ចំពោះទំនាក់ទំនងជាមួយដៃគូ និងមិត្តរួមការងារអាចនឹងជួបភាពរអាក់រអួលខ្លះ ដូច្នេះសូមមានការអត់ធ្មត់ ហើយព្យាយាមបង្ហាញពីគោលគំនិតរបស់ខ្លួនឲ្យបានច្បាស់។ ចំណុចសំខាន់នៅក្នុងពេលនេះ គឺអ្នកប្រហែលជាត្រូវប្រទះស្ថានភាពចាស់ដែលអាចលេចរូបរាងជាថ្មី ហេតុនេះសូមមានហេតុផល ហើយដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពផ្តល់ជូនលោកអ្នកនូវភាពសម្បូរបែបក្នុងការគិតពិចារណា និងការវាយតម្លៃប្រកបដោយភាពសុទិដ្ឋិនិយម។ ក្នុងពេលនេះគួរតែគូសវាសផែនការអនាគតរបស់អ្នក ពីព្រោះអ្នកមានលទ្ធភាពធ្វើឲ្យអ្វីៗប្រសើរឡើងក្នុងកំរិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សូមកុំរងចាំការសម្រេចចិត្ត ឬពឹងអាស្រ័យលើគំនិតយោបល់របស់អ្នកដទៃចំពោះការងាររបស់ខ្លួន។ ក្នុងនោះភាពអត់ធ្មត់ និងការរក្សាគម្លាតពីបញ្ហានឹងធ្វើឲ្យអ្នកជៀសផុតពីបញ្ហាបាន។ ផ្ទុយទៅវិញ ប្រហែលជាអ្នកត្រូវ ការពេលវេលាបន្ថែមសំរាប់ទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានទំនួលខុសត្រូវលើការងារ បើទោះបីជាការងារតូចតាចក្តី។ ការបំពេញកាតព្វផ្លូវការ ដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈ ដែលអាចនឹងទទួលបានជោគជ័យ។ រាសីក្នុងពេលនេះនឹងផ្តល់ជូនលោកអ្នកនូវភាពស្រមើស្រមៃយ៉ាងសម្បូរបែប។ បើទោះជាយ៉ាងណាក៏ដោយ សូមផ្សារភ្ជាប់សកម្មភាពការងាររបស់អ្នកជាមួយនឹងការច្នៃប្រឌិតខ្ពស់។ ដោយឡែក ថ្ងៃនេះអ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារបាន ប៉ុន្តែប្រហែលជាការរក្សា ស្ថានភាពចាស់គួរតែចំណេញជាងការផ្លាស់ប្តូរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ ហានិភ័យដែលអ្នកនឹងប្រឈមមុខជាមួយឧបស័គ្គគឺមានបំផុតខ្ពស់បំផុត។ សូមលោកអ្នកយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចុប្បន្នជាជាងចាប់យកការងារថ្មីក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ភាពប្រញាប់ប្រញាល និងការភ្លេចភ្លាំងនឹងអាចបង្កើតកំហុសដោយងាយ។ ប៉ុន្តែ បើទោះបីជាស្ថានភាពពេលនេះមិនស្ថិតនៅខាងអ្នកក៏ ដោយ សូមមានភាពអត់ធ្មត់ ហើយបំពេញការងារដោយការទទួលខុសត្រូវ ពីព្រោះស្ថាន ភាពល្អនឹងកើតឡើងក្នុងពេលដ៏ឆាប់ខាងមុននេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងសេចក្តីប៉ងប្រាថា្នរបស់អ្នកនឹងសម្រេចតាមគោលដៅ។ ក្នុងរយៈពេលនេះអ្នកគួរប្រុងប្រយ័ត្នចំពោះទំនាក់ទំនង ពីព្រោះការជឿទុកចិត្តរបស់អ្នកអាចបង្កបញ្ហាដោយងាយណាស់។ ទន្ទឹមនឹងនេះ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារ គឺត្រូវតែមានគម្រោងផែនការច្បាស់លាស់ បើមិនដូច្នេះផលរំខាន ផ្នែកសេដ្ឋកិច្ចអាចកើតឡើង។ លើសពីនេះ ចំពោះស្ថានភាពប្រថុយប្រថានទាំងឡាយ មិនគួរសាកល្បងនោះទេ។ ដោយឡែក លោកអ្នកនឹងអាចមើល ឃើញហើយស្វែងយល់ពីស្ថានភាពជុំវិញការងារ ហើយសម្របខ្លួនបានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របដើម្បីបំពេញការងារដោយការប្រញាប់ប្រញាល ឬភ័យស្លន់ស្លោ និងការបង្ហាញភាពទន់ខ្សោយនៅចំពោះមុខមិត្តរួមការងារ និងដៃគូជំនួញនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងការងារជាប់គាំង សូមសម្រាករយៈពេលខ្លី ដើម្បីបញ្ចៀសបញ្ហា។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពណែនាំមិនឲ្យលោកអ្នករស់នៅក្នុងស្ថានភាពអវិជ្ជមាននោះទេ ហើយធ្វើយ៉ាងណាបញ្ចៀសការយក បញ្ហាចាស់មកលាយឡំនិងផែនការអនុវត្តថ្មី ដោយសារវានឹងអាចបង្អាក់គោលដៅរបស់អ្នក ដោយងាយបំផុត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកផ្តល់ទិន្នផលដែលអ្នកបានទន្ទឹងរងចាំជាយូរណាស់មកហើយ។ ចំពោះការងារថ្មី ការបណ្តាក់ទុន និងការចាយវាយលុយកាក់ក្នុងការងារគង់នឹងទទួលបានជោគជ័យជាទីមោទនភាពក្រៃលែង។ ចំពោះសុខសុវត្តិភាពក៏នឹងកើតឡើងស្របពេលគ្នាផងដែរ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវព្រួយបារម្ភពេកនោះ ទេ។ ចូរធ្វើកិច្ចការទៅតាមក្តីស្រមៃ បើទោះបីជាអ្នកមានមហិច្ចតាធំយ៉ាងណាក្តី។ លើសពី នេះ ប្រហែលជាអ្នកគួរចំណាយពេលបន្ថែមដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុម ការងារ ឬដៃគូពាណិជ្ជកម្មរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការល្អប្រសើរណាស់។​ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ អ្នកគួរមានភាពអត់ធ្មត់ និងចុះចាញ់ខ្លះដើម្បីរក្សាស្ថានភាពការងារ។ ទន្ទឹមនឹងនេះ សូមព្យាយាមធ្វើយ៉ាងណាកុំបង្កើតកំហុស កុំមានមតិរិះគន់ ពីព្រោះវាមិនអាចធ្វើអោយអ្នកអាចដោះស្រាយអ្វីបាននោះទេ។ លើសពីនេះ ចូរផ្តើមការងារដែលសំខាន់នៅពេលព្រឹក ហើយធ្វើយ៉ាងណាបញ្ចប់ការងារដែលស្ថិតក្រោម បន្ទុក។ ដោយឡែក ប្រហែលជាការចំណាយលុយកាក់គួរតែលើកទៅថ្ងៃក្រោយ។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ឆ្លូវ ម្សាញ់ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់ការសាងសង់ ការបង្កើត គម្រោងថ្មី និងការផ្តើមអនុវត្តការងារដែលបានគ្រោងទុក។ ថ្ងៃនេះលោកអ្នកនឹងអាចជំនះ រាល់ឧបសគ្គដោយងាយស្រួល។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner