អាជីវកម្មនៅថៃជិត ២ពាន់កន្លែងបានបិទទ្វារ នៅក្នុងខែតុលា ឆ្នាំ២០២២
បាងកក៖ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនៅប្រទេសថៃ បានឲ្យដឹងថា អាជីវកម្មចំនួន ១,៩៧៣កន្លែង ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៧.៣ពាន់លានបាតបានឈប់ដំណើរការ កាលពីខែមុន។
លោក Jittakorn Wongkhetkorn អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា អាជីវកម្មកំពូលទាំងបីដែលបិទគឺ៖ សំណង់ទូទៅ មាន ១៦៦ ក្រុមហ៊ុន ស្មើនឹង៨% នៃចំនួនសរុប។
ក្រៅពីនេះ ក៏មានក្រុមហ៊ុនអចលនទ្រព្យ, ភោជនីយដ្ឋាន ជាដើម ដោយលោកបាននិយាយថា អាជីវកម្មភាគច្រើនដែលបានបិទប្រតិបត្តិការក្នុងខែតុលា មានដើមទុនចុះបញ្ជីចំនួន ១ លានបាត ឬតិចជាងនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក Jittakorn បាននិយាយថា អាជីវកម្មថ្មីៗ ចំនួន ៥៩១១ ត្រូវបានបង្កើតឡើង នៅក្នុងខែតុលា ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ៣៤.៦១ ពាន់លានបាត។ លោកបាននិយាយថា ប្រភេទអាជីវកម្មដែលបានចុះបញ្ជីថ្មីកំពូលទាំងបី ក្នុងខែតុលា គឺដូចគ្នានឹងអាជីវកម្ម ដែលបានបិទដែរ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

