ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ ភាគទី២ (Video Inside)
ប្រមាណ២៩ថ្ងៃទៅមុខទៀតនេះ, កម្ពុជានឹងរៀបចំខួបទិវា២៤ឆ្នាំនៃនយោបាយឈ្នះឈ្នះ ដែលជាទិវានៃពន្លឺសន្តិភាពនិងអស់សង្គ្រាមស៊ីវិលជាលើកដំបូងរបស់កម្ពុជាក្នុងប្រវត្តិសាស្ត្រ។
ទូរទស្សនិកជន ក្នុងវគ្គទី១ យើងបានតាមដានជុំវិញព្រឹត្តិការណ៍រដ្ឋប្រហារ១៨មីនាឆ្នាំ១៩៧០ ដែលក្រោយមកបាននាំឲ្យកម្ពុជាធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ ក្នុងសម័យរបបខ្មែរក្រហមនោះ អំពើកាប់សម្លាប់រង្គាលលើមនុស្សស្លូតត្រង់ បាននាំឲ្យមានការរត់ចូលក្នុងព្រៃ តស៊ូម្តងទៀត។ យុទ្ធជនតស៊ូ បានបង្កើតរណសិរ្សសាមគ្តីសង្គ្រោះជាតិ និងបានសហការជាមួយកងទ័ពវៀតណាមធ្វើការវាយរំដោះប្រទេសជាតិបានទទួលជ័យជំនះនៅ ថ្ងៃទី៧មករា ឆ្នាំ១៩៧៩។
ក្រោយថ្ងៃរំដោះ៧មករា ទោះបីជាកម្ពុជា បានរូចផុតពីរបបដឹកនាំកាប់សម្លាប់ខ្មែរក្រហម ប៉ុន្តែកម្ពុជានៅមិនទាន់មានសន្តិភាពឡើយ។ សហគមន៍អន្តរជាតិ បានបន្តកាន់ជើង របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដោយធ្វើព្រងើយមិនឈឺឆ្អាលចំពោះការកាប់សម្លាប់ ប្រជាជនខ្មែរក្នុងរបបវាលពិឃាត៣ឆ្នាំ៨ខែ២០ថ្ងៃឡើយ ។
សូមទស្សនាសេចក្តីរាយការណ៍វគ្គបន្តជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយ ឈ្នះឈ្នះដែលបញ្ចប់សង្គ្រាមស៊ីវិលនៅ ក្នុងប្រទេសកម្ពុជា