សម្ដេចតេជោ រំលឹកថា ការឈ្នះ ចាញ់ពីការប្រកួតកីឡា គឺជាមេរៀន និងបទពិសោធន៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់កីឡាករ-កីឡាការិនីថា ការឈ្នះ ចាញ់ពីការប្រកួតកីឡា គឺជាមេរៀន និងបទពិសោធន៍។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូចនេះ នៅល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» ដែលមានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការ ប្រកួតនេះ បាន ប្រព្រឹត្ត ទៅ ដោយរលូន និង ជោគ ជ័យក្រោម បរិយាកាស សប្បាយ រីក រាយ ចំពោះ លទ្ធផល ដែល ក្មួយៗកីឡា ករ-កីឡា ការិ នីទទួលបាន ផ្អែកតាមសមត្ថភាព និងទេពកោសល្យ ជាក់ស្តែងរៀងៗខ្លួន ។ សម្ដេច សូមអបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែង ក្នុងការ ប្រកួត រហូត ដល់ទទួលបាន ជ័យជំនះជាទីមោទនៈនេះ ។

សម្ដេចបន្តថា តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ការដណ្ដើមបានជ័យលាភីជាបន្តបន្ទាប់ ក្នុងការប្រកួតជាអន្តរជាតិ វិស័យកីឡាកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានវឌ្ឍនភាពល្អប្រសើរទាក់ទិននឹងគុណភាពកីឡាករ-កីឡាការិនី ។ ក្នុងការប្រកួតសម្រាប់រយៈពេលជាង ១០ថ្ងៃនេះ កីឡាករ-កីឡាការិនី មកពីតាមបណ្ដារាជធានី-ខេត្ត និងក្រសួងស្ថាប័ន បានចូលរួមប្រកួតយ៉ាងសកម្ម ដោយបានប្រកាន់ខ្ជាប់នូវការគោរពបទបញ្ជានៃការប្រកួត និងក្រមសីលធម៌វិជ្ជាជីវៈកីឡា ពិសេស ចៀសវាងបាននូវការមិនប្រើសារធាតុជំនួយកម្លាំង និងសារធាតុញៀនក្នុងអំឡុងពេលប្រកួត ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់កី ឡាក រ – កីឡា កា រិ នី ថា ការឈ្នះ ចា ញ់ពីការប្រកួតកីឡា គឺជា មេ រៀន និងបទ ពិសោ ធន៍ ស ម្រា ប់ ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើក កម្ពស់ ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬការបាក់ទឹកចិត្តដោយសារការចាញ់ ក្នុង ការ ប្រកួតអាចធ្វើឱ្យបាត់បង់ នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត ។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែម ទៀត ដើម្បីរ ក្សា គុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើម បាន ជ័យ ជំនះជូនជាតិមាតុភូមិ ក្នុ ងការប្រកួតកម្រិតអន្តរជាតិ ។

សម្ដេចតេជោ មានសុទិដ្ឋិនិយម និងសូមអបអរសាទរចំពោះក្រុមកីឡាករ-កីឡាការិនីក្រសួងស្ថាប័ន និងរាជធានី-ខេ ត្ត ដែ ល បា ន ទ ទួ ល ចំណាត់ថ្នាក់ល្អ និងមេដាយច្រើនជាងគេ ។ សម្ដេចសូមលើក ទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញកីឡា និង បំផុសចលនាកីឡាក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឱ្យ កាន់ តែរីកចម្រើនថែមទៀត ។ ចំពោះក្រសួងស្ថាប័ន រាជធានី-ខេត្តដែលទទួលបានលទ្ធផលមិនល្អ សូម បន្តយ កចិ ត្ត ទុ កដា ក់ កែ លម្អ និងខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រ កួ តកី ឡា ជា តិ លើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅឆ្នាំ ២០២៤ ខាងមុខ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner