កាណាដានាំចូលសម្លៀកបំពាក់ និងគ្រឿងសមុទ្រពីវៀតណាម កើនឡើង ៥០ភាគរយ

ហាណូយ៖ ការនាំចេញសម្លៀកបំពាក់ និងអាហារសមុទ្ររបស់វៀតណាមទៅកាន់ប្រទេសកាណាដាបានកើនឡើង ៥០% ធៀបនឹងឆ្នាំមុន ដែលមានតម្លៃសរុបចំនួន ១.១ ពាន់លានដុល្លារ សម្រាប់សម្លៀកបំពាក់ និង ៣៣៤លានដុល្លារ សម្រាប់អាហារសមុទ្រ។

ដោយសារប្រភេទទាំងពីរបានឃើញការកើនឡើងដ៏ធំបំផុតនៃការនាំចេញទៅកាន់ប្រទេសកាណាដា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ប្រភេទផ្សេងទៀតដូចជា ឈើ សារធាតុគីមី លោហៈ គ្រាប់ស្វាយចន្ទី កាបូប និងម៉ាស៊ីនក៏បានកត់ត្រាកំណើនពី ៣% ទៅ ៣០% យោងតាមស្ថិតិពី ការិយាល័យគយវៀតណាម។

ការនាំចេញសរុបពីវៀតណាមទៅកាណាដាបានកើនឡើង ២៨.៧% ធៀបនឹងឆ្នាំមុន ពោលគឺដល់ជិត ៥.៥ ពាន់លានដុល្លារ។ វៀតណាមគឺជាទីផ្សារនាំចេញធំបំផុតរបស់កាណាដា ក្នុងអាស៊ាន៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner