គណៈប្រតិភូដំបូងរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១៦ របស់ក្លឹប

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូដំបូងរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក មកពីឆ្នេរ Luanda របស់ប្រទេសអង់ហ្កោឡា ទ្វីបអាហ្វ្រិក បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១៦ របស់ក្លឹប។ គាត់ឈ្មោះ Swelia Antonio ដែលជាបវរកញ្ញារបស់ប្រទេសអង់ហ្កោឡា ប្រចាំឆ្នាំ២០២២នេះ (Miss Angola 2022)។

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងលេខាធិការដ្ឋានរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រួមមាន លោក កែន សុភី អនុប្រធាននាយកដ្ឋាន លោក ចាន់ ខេមរិទ្ធិ អនុប្រធានផ្នែក (គ.អ.ឆ.ក.) និងលោក ទន់ វណ្ណៈ ប្រធានការិយាល័យ និងក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ហេង សុដានី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានទទួលបដិសណ្ឋារកិច្ច និងសម្របសម្រួលជូនពួកគាត់នៅប្រលានយន្តហោះអន្តរជាតិ។ គណៈប្រតិភូផ្សេងៗ នឹងបន្តមកដល់នាល្ងាច និងយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃ៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយពិធីមហាសន្និបាត នឹងប្រារព្វឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner