ម្រេច (Black pepper)
អត្ថបទដោយ៖
ធី ដា
ម្រេច៖ ដើមវារឡើងទ្រើងប្រវែង៥-៨ម មានឫសតាមថ្នាំងសម្រាប់តោង។ស្លឹកឆ្លាស់ ស្រួចចុង ពណ៌បៃតងក្រម៉ៅរលោង ១០-១៥ x ៥-៩ ស.ម។ កញ្ចុំផ្កាជាកួរ ដុះទល់ស្លឹក។ ផ្កាគ្មានទង គ្មានត្របក គ្មានស្រទាប់ មានកេសរឈ្មោល២-៦។
ផ្លែ មានសាច់ក្រៅទន់មានគ្រាប់តែ១ រាងមូលតំរៀបជាកួរវែងៗ។ ផ្លែខ្ចីពណ៌បៃតងចាស់ ពេលទុំមានពណ៌លឿង ក្រហម រួចប្រែជាពណ៌ខ្មៅ សម្បកជ្រួញ ក្រោយពេលហាលស្ងួត។ មានក្លិនឆួល រសជាតិហឹរ បន្តពូជដោយខ្នែង ដាំនៅតំបន់មានអាកាសធាតុក្តៅ ពិសេសដីក្រហម។
ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ និងផ្សេងៗ៖
_គ្រឿងទេស បង្កើនរសជាតិហឹរ ឆា ប្រឡាក់ ចំហុយ។ល។
_ ឱសថ ព្យាបាលគ្រុន ចុកពោះ និងជួយរំលាយអាហារ។
_ផ្សេងៗ គេធ្វើម្រេចស ឬម្រេចអាចម៍សត្វ ដោយយកម្រេចទុំ មកលាងឈ្លីយកសម្បកចេញ និងហាលឱ្យស្ងួត៕

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕