អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងរៀបចំពិធីឆ្លងរបាយការណ៍និងបិទការងារសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងកាលពីរសៀល ថ្ងៃទី៧ខែធ្នូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីឆ្លងរបាយការណ៍ និងបិទ ការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ។

ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃបានបញ្ជាក់ថា ការចុះធ្វើសវនកម្មគឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និង សុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍ សមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល ស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែក ពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner