បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ មានស្តង់ពិព័រក្រសួងស្ថាប័ន និងសហគ្រាសធនតូច និងមធ្យមជាង៣០០
ព្រះសីហនុ៖ ពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ឆ្នាំ២០២២ កក្រោមប្រធានបទ ឆ្នេរនៃសន្តិភាព និងឆ្នេរនៃក្តីសង្ឃឹម រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ បានធ្វើពិធីក្រុងពិធី ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។

តាមការបញ្ជាក់ពីមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា បុណ្យសមុទ្រឆ្នាំ២០២២នេះ មានស្តង់ពិព័រជាង៣០០ ចូលរួមតាំងបង្ហាញផលិតផល កសិផល និងមានក្រសួង ស្ថាប័ន ដូចជា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តព្រះសីហនុ តាំងពីសមិទ្ធផល ធនធានធម្មជាតិ ជីវចម្រុះ និងហេដ្ឋារចនាសម័ន្ធ អាគារ ផ្លូវ ថ្នល់ ។ល។

ទាក់ទងនឹងសេវាស្នាក់នៅ រដ្ឋបាលខេត្តក៏បានអំពាវនាវ អោយ «ម្ចាស់អាជីវកម្មទាំងអស់ កុំឡើងថ្លៃ ក្នុងករណីដែលមានតម្រូវការកើនឡើង តម្លៃក៏អាចមានការកើនឡើងខ្លះហើយ តែសំខាន់គាត់ត្រូវជូនដំណឹងឱ្យភ្ញៀវបានដឹង ហើយភ្ញៀវបានឯកភាពលើតម្លៃហ្នឹង ជៀសវាងមិនបានដឹង ដោយចូលទៅដោយគិតស្មានថាតម្លៃចាស់ ហើយពេលទទួលសេវារួច ពេលទៅគិតលុយបែរជាគិតតម្លៃថ្មី អាចនឹងភ្ញៀវទទួលយកអត់បានទេ ចឹងត្រូវប្រាប់ភ្ញៀវជាមុន»។

គួរបញ្ជាក់ថា ពិធីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ីន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕ ចាន់ វិចិត្រ
