គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយចាប់ដៃគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅនិងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយបានជួបប្រជុំជាលើកដំបូងជាមួយគ្នាដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពនៅក្នុងដែនរដ្ឋបាលស្រុកនិងខណ្ឌ ។

កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានេះបានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ , លោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ-ស្រុក , លោកអធិការនគរបាលទាំងពីរ , លោកមេបញ្ជាការកងរាជអាវុធហត្ថទាំងពីរ , លោកប្រធានការិយាល័យភូមិបាលខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ឃុំ-សង្កាត់ជាប់គ្នា , លោក-លោកស្រី ជាមេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

កិច្ចប្រជុំជាលើកដំបូងនេះផ្ដោតសំខាន់ទៅលើ ការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់ចេញអោយអាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរ-សមត្ថកិច្ចរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព សំដៅធ្វើយ៉ាងងណា ផ្តល់ភាពកក់ក្តៅ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិង រក្សាបាននូវសន្តិសុខក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌនិងលោកអភិបាលស្រុក បានជំរុញឲ្យក្រុមការងារជំនាញសុរិយោដី ពន្លឿនការចុះកំណត់ ព្រំរដ្ឋបាល ខណ្ឌនិងស្រុកឲ្យបានច្បាស់លាស់ និងត្រៀមបោះផ្លាកសំគាល់ព្រំដើម្បីឲ្យប្រជាពលរដ្ឋលោកបានដឹងពីដែនរដ្ឋបាលខណ្ឌនិងស្រុក ។

លើសពីនេះទៀតលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលទាំងពីរ បានសម្រេចរួមគ្នាដោយកំណត់ជួបប្រជុំជាមួយគ្នាមួយត្រីមាសម្តងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអោយបានប្រសើឡើងថែមទៀត ដោយផ្តោតសំខាន់រួមគ្នាអនុវត្តបទបញ្ជារបស់សម្តេចតេជោ អោយបានម៉ឺងម៉ាត់បំផុត ជាពិសេសលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ គ្រប់ទម្រង់ អោយអស់ សហការគ្នា បង្កា ទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងដែលប្រុងកើត និងកើតឡើងនៅក្នុងមូលដ្ឋាន ៕ ប៊ុនធី-សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner