តើក្រុមណាដែលជាប់ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារ នៅក្នុងប្រទេសអាល្លឺម៉ង់? (Video Inside)
អត្ថបទដោយ៖
Apsara Net
ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយក្នុងប្រទេសអាល្លឺម៉ង់ត្រូវបានបង្ក្រាបភ្លាមៗ។ ប៉ូលីសអាល្លឺម៉ង់ បានសម្រុកឆ្មក់ចូលផ្ទះសង្ស័យចំនួនយ៉ាងហោច១៥០កន្លែង ចាប់តាំងពីព្រឹកព្រហាមថ្ងៃទី៧ ធ្នូ ឆ្នាំ២០២២ដោយបានចាប់ជនសង្ស័យប្រមាណ២៥នាក់ដែលជាប់ពាក់ព័ន្ធ។ មន្ត្រីរដ្ឋអាជ្ញាអាល្លឺម៉ង់ បានថ្លែងថាក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ មានបំពាក់អាវុធ និងមានបំណងចង់វាយសម្រុកចូលវិមានរដ្ឋសភាអាល្លឺម៉ង់ថែមទៀត។ ជនសង្ស័យជាមេខ្លោង ត្រូវគេរកឃើញថា បានព្យាយាមទាក់ទងទៅរដ្ឋាភិបាលរុស្ស៊ីថែមទៀត ប៉ុន្តែមន្ត្រីនាំពាក្យវិមានក្រឹមឡាំង បានបដិសេធការមិនជាប់ពាក់ព័ន្ធឡើយ។ លោក ម៉ារ យ៉ារិទ្ធិរាយការណ៍