ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពិនិត្យស្តង់លក់ ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ) ៖ នៅរសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ ឆ្លៀតក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះទៅពិនិត្យស្តង់លក់ ម្ហូបអាហារ ភេសជ្ជះ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិណែនាំដល់ពាណិជ្ជករដែលជាអ្នកចូលរួមតាំងពិព័រណ៏ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគទាំងអស់ ឱ្យរៀបចំទុកដាក់ម្ហូបអាហារ ឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើមហាជនដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ទទួលទានប្រកបដោយសុខសុវត្តិភាព ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឱ្យពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពម្ហូបអាហារអោយបានល្អ បូករួមទាំងការពង្រឹងសោភ័ណ និងការវិចខ្ចប់ផលិតផលអោយបានត្រឹមត្រូវ និងការផ្តល់សេវាល្អ ដើម្បីរួមចំណែកអភិវឌ្ឈន៏ផលិតផលជាម្ហូបអាហារខ្មែរ អោយមានការចាប់អារម្មណ៍កាន់តែខ្លាំងក្លាពីសំណាក់ភ្ញៀរជាតិ និងអន្តរជាតិ ដែលជាកំលាំងចលករ រួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៏មកកម្ពុជា កាន់តែច្រើនទ្បើងបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីជំនាញ ក៏បានយកសំណាក់ជាគំរូផលិតផលម្ហូបអាហារមួយចំនួនក្នុងពិធីតាំងពិព័រណ៍នោះ យកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចល័តរបស់អគ្គនាយកដ្ធានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ផងដែរ ដើម្បីស្វែងរកសារធាតុហាមឃាត់ក្នុងចំណីអាហារ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner