ក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិ គាំពារសង្គម បានរៀបចំ ធ្វើសន្និសីទ សារព័ត៌មាន ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងនោះ ចំពោះដាក់ឱ្យដំណើរការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសា រងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា”។ បើតាមសាលិខិតរបស់រាជរដ្ឋាភិបាល គ្រួសារដែលរងគ្រោះត្រូវ បានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ នឹងត្រូវទទួល បានការឧបត្ដម្តសាច់ប្រាក់ចំនួន ៣លើក៖ លើកទី១ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១០ខែធ្នូឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើង ថា ៖ ប្រជាពលរដ្ឋដែលជាគ្រួសារងាយរងហានិភ័យ ដែល រង ផលប៉ះពាល់ក្នងអំឡុងពេលមានសម្ពាធអតិផរណា និង រង ផលប៉ះពាល់ដោយសារទឹកជំនន់នេះ និងអាចទទួលបានជា សាច់ ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាមធ្យមប្រមាណជាង ១៦ម៉ឺនរៀលអាស្រ័យទៅតាមសមាជិកគ្រួសារ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នេះតទៅ។ ឯកឧត្តមបណ្ឌិត បន្តថា កម្មវិធី ជំនួយសង្គមថ្មីដែលឧបត្ថម្ភជាសាច់ប្រាក់ ជូនគ្រួសារងាយរង ហា និភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, មានវិសាលភាពនៅក្នុងតំបន់ភូមិសាស្ត្រគោលដៅនៃរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តពោធិ៍សាត់, ខេត្ត បាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ,ខេត្តក្រចេះ, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង, ខេត្តកំពត, ខេត្តស្វាយរៀង, និង ខេត្តឧត្តរមានជ័យ។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការ អនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តតាមសារលិខិតលេខ ៣៣ សលខ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បី សម្រួលដល់ជីវភាពគ្រួសារងាយរងហានិភ័យ ក្នុងអំឡុង ពេលមានសម្ពាធអតិផរណា ក៏ដូចជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ តាមបណ្ដាខេត្តមួយចំនួន រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ ចេញនូវវិធានការអន្ដរាគមន៍គាំពារសង្គមពិសេស ដូចខាង ក្រោម៖
- ទី១៖ ដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលត្រូវបានកំណត់ ដោយអត្តសញ្ញាណដោយក្រសួងផែនការ និងត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះ នៅរាជធានីភ្នំពេញ មួយគ្រួសារទទួលបាន ៩៩ ៩០០ រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៨ ០០០រៀល, នៅទី ប្រជុំជន មួយគ្រួសារទទួលបាន ៨៧ ៣០០រៀល សមាជិក គ្រួសារ បន្ថែមក្នុងម្នាក់ៗ ២៤ ០០០រៀល និងនៅជនបទ មួយ គ្រួសារទទួលបាន ៨១ ៣០០រៀល សមាជិកគ្រួសារ បន្ថែមក្នុង ម្នាក់ៗ ២០ ០០០រៀល។
- ទី២៖ ដាក់ការឱ្យដំណើរការកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ ក្នុងរាជធានី-ខេត្ត ចំនួន១៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, តាកែវ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, កំពង់ឆ្នាំង, ព្រៃវែង, កំពត, ស្វាយរៀង និងខេត្តឧត្ដរមានជ័យ។ក្នុងនោះមួយគ្រួសារទទួលបាន ៨០ ០០០រៀល, សមាជិកគ្រួសារក្នុងម្នាក់ ១៦ ០០០រៀល, កុមារអាយុ០ ដល់៥ឆ្នាំ ក្នុងម្នាក់ ១៦ ០០០រៀល, ជន មានពិការភាពក្នុងម្នាក់ ១៦ ០០០រៀល និង មនុស្ស ចាស់អាយុចាប់ពី៦០ឆ្នាំឡើង ក្នុងម្នាក់ ១៦ ០០០រៀល។
កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើក ផ្ដល់ ជូនមួយខែម្ដង សម្រាប់រយៈពេល៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២តទៅ៕ ដោយ៖ ង៉ានទិត្យ

