សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ជាមួយ បងប្អូនខ្មែរ នៅទ្វីបអឺរ៉ុប
ព្រុចសែល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទ្វីបអឺរ៉ុប នាម៉ោ ងប្រមាណ១០យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ។នេះបើតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១២ខែធ្នូនេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានដឹកនាំគណៈ ប្រតិភូជាន់ ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅវេលាម៉ោងប្រមាណ ១០ :៣០ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ៣ៈ ៣០រសៀល (ម៉ោងនៅកម្ពុជា) ។

វត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅឯអាកាស យានដ្ឋានព្រុចសែល មានការអញ្ជើញទទួលពីឯកអគ្គរាជ ទូត កម្ពុជា ប្រចាំប្រទេសបែលហ្ស៉ិក, មន្ត្រីក្រសួងការបរទេស បែលហ្ស៉ិក និងមន្ត្រីមន្ទីការបរទេសសហភាពអឺរ៉ុបផងដែរ។

ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរ សាទរ ខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាព អឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ នៅទីក្រុង ព្រុចសែល។

បើតាមការឱ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានឲ្យដឹងថា នៅមុនពេលអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃ សាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយក រដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ ៕ ដោយ ៖វណ្ណលុក