ថៃ សាកល្បង រថយន្ត ដឹកជញ្ជូនអគ្គិសនី ដើម្បី ជំនួស រថយន្ត ប្រើម៉ាស៊ូត ចំនួន ៤០០,០០០គ្រឿង

បាងកក៖ ឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសថៃនឹងសម្រេចចិត្តថា តើត្រូវប្តូររថយន្តដឹកជញ្ជូន ប្រើប្រាស់ប្រេងម៉ាស៊ូតចំនួន ៤០០,០០០ គ្រឿងរបស់ខ្លួនទៅជារថយន្តអគ្គិសនី(EV) នៅខែមេសាឆ្នាំក្រោយ បន្ទាប់ពីការធ្វើតេស្ត EV ដែរឬទេ នេះបើយោងតាមសមាគមដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ ។

ប្រធានសមាគមលោក Apichart Prairungruang បាននិយាយថា ផែនការផ្លាស់ប្តូរពីរថយន្តប្រេងម៉ាស៊ូតទៅជារថយន្តអគ្គិសនីបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានចេញវិធានការគាំទ្រសម្រាប់រថយន្ត EV ។

លោក ថា សមាគម នឹង សាកល្បង រថយន្ត EV ដើម្បី សុវត្ថិភាព ដើម្បី ដោះស្រាយ កង្វល់ ជុំវិញ ការ ផ្ទុះ ថ្ម ។ លោក បាន បន្ត ថា វា ក៏ នឹង ប្រៀបធៀប សមត្ថភាព រវាងរថយន្ត អគ្គិសនី និង ម៉ាស៊ូត ផង ដែរ ព្រោះ រថយន្ត EV ថ្មី នឹង ត្រូវ ប្រើ សម្រាប់ ការ ធ្វើ ដំណើរ ផ្លូវ ឆ្ងាយ ពី ៣០០ ទៅ ៥០០ គីឡូម៉ែត្រ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner