បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការផ្តន្ទាទោស
ភ្នំពេញ៖ ដើម្បីអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា ទៅកាន់តុលាការ។ ករណីទី១៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ និងករណីទី២៖ លួច ១នាក់។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរផងដែរ។ ជនសង្ស័យទាំង៤នាក់ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ច ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា៕ម.ន