២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៤ពាន់ ២៣៦ករណី ថែមទៀតបើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។
តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៤ពាន់ ៣៧៩ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លង ច្រើនជាងគេដដែល ដែលមាន ចំនួន ១ពាន់ ២២៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេស មីយ៉ាន់ម៉ា ដែលមានចំនួនតែ ៥ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែល គ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៩នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ៣១នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៤៣ម៉ឺន ២៤៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន៣ពាន់ ៧២៦នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៥៤លានករណី, និងការស្លាប់មានជាង ៦លាន ៦៦ម៉ឺន នាក់។