យានយន្តល្មើសចំនួន ៦៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៦៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ២.២៤២ គ្រឿង ម៉ូតូ ចំនួន ២.១៥៨ គ្រឿង រក ឃើញយានយន្ត ល្មើស សរុប ចំនួន ៦៧១ គ្រឿង មាន ម៉ូតូ ចំនួន ៦១១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។

ប្រភពដដែលបានបន្ត រយៈពេល ១៤ ថ្ងៃ ( ថ្ងៃ ទី ០១-១៤ ខែធ្នូ ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ២១.២០៩ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤.៣៤១ គ្រឿង ម៉ូតូ មាន ចំនួន ៣.៨៥៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

សូមជម្រាប់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល អោយ មនុស្ស ស្លាប់ ចំនួន ៥ នាក់( ស្រី ១ នាក់ ) របួសធ្ងន់ ចំនួន ១៨ នាក់ ( ស្រី ៨ នាក់ ) និង របួសស្រាល ចំនួន ៧ នាក់ ( ស្រី ២ នាក់ ) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១៤លើក៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner