មេតុងទីន អឿន ម៉ូលីកា ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនដល់តុលាការហើយ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនមេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី ។

គួររំលឹក ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។ ដោយការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនដ៏ផូរផង់នោះ ។

បច្ចុប្បន្ននេះ មេតុងទីន កញ្ញា អឿន ម៉ូលីកា ត្រូវបានបញ្ជូនខ្លួនទៅដល់លាសាដំបូងរាជធានីភ្នំពេញហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner