សមត្ថកិច្ចកំពុងបន្តតាមរកជនសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែករកឃើញក្បែរក្រុមហ៊ុនណាហ្គាវើលទី២

សមត្ថកិច្ចបានថ្លែងថាគេកំពុងស្រាវជ្រាវស្វែងរកអ្នកជាប់ពាក់ព័ន្ធពិតប្រាកដលើករណីគ្រាប់ បែកដាក់ក្នុងស្បោងមួយរកឃើញនៅក្បែរចំណុចក្រុមហ៊ុនណាហ្គាវើល២។ យោងតាមប្រព័ន្ធ កាម៉េរ៉ាសុវត្ថិភាព គ្រាប់បែកដាក់ក្នុងថង់ផ្លាស្ទីកជាមួយនឹងឧបករណ៍ពាក់ព័ន្ធ ត្រូវបានគេឃើញធ្លាក់ចេញពីរថយន្តទំនើបមួយគ្រឿង។

សមត្ថកិច្ចបានថ្លែងនៅថ្ងៃនេះថាមនុស្ស៥នាក់ ដែលជាម្ចាស់រថយន្ត ត្រូវបានគេឃាត់ខ្លួន ដើម្បីធ្វើការសាកសួរដើមទង។ មនុស្សទាំង៥នោះ រួមមាន៤នាក់ជាជនជាតិចិន និងម្នាក់ជាស្ត្រីជាតិខ្មែរ។ ក្នុងចំណោមជនជាតិចិនទាំង៤ដែលមានអាយុពី២៣ដល់២៩ឆ្នាំ រួមមាន៣នាក់ជាបុរសនិងម្នាក់ជាស្ត្រី។

សមត្ថកិច្ចនៅមិនទាន់ អាចកំណត់មុខសញ្ញាពាក់ព័ន្ធច្បាស់លាស់នៅឡើយទេ ដោយសារតែមនុស្សដែលឃាត់ខ្លួន ពាក់ព័ន្ធជាម្ចាស់ឡាននោះ បានបដិសេធការជាប់ពាក់ព័ន្ធ។

ក្រសួងមហាផ្ទៃបាន សន្និដ្ឋាន ក្នុងជំហានដំបូងថា ករណីកញ្ចប់គ្រាប់បែកនេះ ទំនងមិនមែនជារឿងនយោបាយ ឬអំពើភេរវ កម្មនោះឡើយ។

ads banner