ប៉ូលីសចំនួន ១៤,០០០នាក់នឹងដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់នៅប្រទេសបារាំង ពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅកាតា
ប៉ារីស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា ប៉ូលីសប្រហែល ១៤,០០០នាក់នឹងបំពេញកាតព្វកិច្ចនៅទូទាំងប្រទេសបារាំងនៅថ្ងៃអាទិត្យ ដើម្បីធានាសន្តិសុខនៅពេលដែល Les Bleus ប៉ះអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup។ នេះបើតាមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ។
ប្រតិបត្តិការសន្តិសុខដែលត្រូវបានបង្ហាញដល់រដ្ឋមន្ត្រីមហាផ្ទៃ Gerald Darmanin ជាសាធារណៈ នឹងឃើញមានការប្រមូលផ្តុំកងកម្លាំង នៅក្នុងទីក្រុងប៉ារីស ជាទីដែលហ្វូងមនុស្សយ៉ាងច្រើនត្រូវបានគេរំពឹងទុកនៅក្នុងព្រឹត្តិការណ៍នេះ។
វិថី Champs-Elysees គឺជាកន្លែងនៃការប្រារព្ធពិធីដ៏ច្រើនសន្ធឹកសន្ធាប់ពេលបារាំងលើកពាន ក្នុងឆ្នាំ ១៩៨៨ និង នៅឆ្នាំ ២០១៨ ហើយមានមនុស្ស ៦០ម៉ឺននាក់ បានអបអរសាទរ និងរាំ នៅទីនោះ កាលពី ៤ឆ្នាំមុន។
នៅប្រទេសកាតា បារាំងនឹងជួបអាហ្សង់ទីន ដណ្តើមពានបាល់ទាត់ពិភពលោក ( World Cup) នារាត្រីថ្ងៃអាទិត្យទី ១៨ ខែ ធ្នូ ឆ្នាំ២០២២៕ ប្រភពពី AFP , ដោយ៖ សារ៉ាត